ក្រុមហ៊ុនឡានអគ្គិសនីចិន Xpeng សម្លឹងមើលទីផ្សារពិភពលោក ក្រោយប្រមូលលុយបាន ១,៨ពាន់លានដុល្លារ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xpeng ដែលបានប្រមូលប្រាក់ចំនួន ១,៨ ពាន់លានដុល្លារ ពីការចុះបញ្ជីនៅក្នុងទីក្រុងហុងកុង នឹងផលិតរថយន្តម៉ូដែលថ្មីនាពេលអនាគត ដោយផ្អែកលើគ្រោងឆ្អឹង ដែលត្រូវបានរចនាឡើងសម្រាប់ទីផ្សារអន្តរជាតិ។